កូដ​អាថ៌កំបាំង​របស់​ទូរស័ព្ទ​ Android ឆ្នាំ 2012

0 comments


កូដ​អាថ៌កំបាំង​របស់​ទូរស័ព្ទ​ Android ឆ្នាំ 2012

   ចាប់​តាំង​ពី​កកើត​ទូរស័ព្ទ​ដំបូង​រហូត​មក​ដល់​មាន​មុខងារ​អាច​ជំនួស​កុំព្យូទ័រ​បាន​ខ្លះៗ ទូរស័ព្ទ​នីមួយៗ​នៅ​តែ​មាន​កូដ​បំព្រួញ សម្រាប់​ចុច​ចូល​ទៅ​កាន់​មុខងារ​សំខាន់ៗ​របស់​ប្រព័ន្ធ​ទូរស័ព្ទ​នីមួយៗ ដែល​កាន់​ពី​ជំនាន់ Nokia នោះ អ្នក​ដែល​ដឹង​កូដ​ចុច​ឆែក​មើល​ថ្ងៃ​ផលិត មើល​លេខ​សេរី​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​គេ​សួរ​មិន​ចង់​ប្រាប់​គេ​ទេ មិន​ដឹង​ជា​យ៉ាង​ម៉េច។

   ឥឡូវ​នេះ​ប្លក​អាក្បាលធំ សូម​នាំ​មក​ជូន​នូវ​កូដ​អាថ៌កំបាំង​ជា​ច្រើន របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Android ដែល​ជា OS mobiles កំពុង​ល្បីល្បាញ​រហូត Apple កំពុង​តែ​តាម​ប្ដឹង ដោយ​ចោទ​ថា​ជា OS ចម្លង​គេ តែ​រឿង​ប្ដឹង​ផ្ដល់​អី​ហ្នឹង​គឺ​ចាំ​មើល​នៅ​ឆ្នាំ 2014 ទើប​បាន​គេ​កាត់​ក្ដី។ សូម​មើល​ខាង​ក្រោម​នេះ ៖

កូដ​អាថ៌កំបាំង​របស់​ទូរស័ព្ទ Android ៖

  • *#*#4636#*#* កូដ​នេះ​ជួយ​ឲ្យ​អ្នក​ដឹង​អំពី​ព័ត៌មាន​មូលដ្ឋាន ដូចជា ថាមពល​ថ្ម សេចក្ដី​រាយការណ៍​ផ្សេងៗ។
  • *#*#7780#*#* Factory Rstore Settings, លក់​រាល់​ឯកសារ និង​កម្មវិធី​ដែល​អ្នក​បាន​ដំឡើង​ទាំងអស់ ធ្វើ​ឲ្យ​ទូរស័ព្ទ​ថ្មី​ដូច​ចេញ​ពី​រោងចក្រ។
  • *2767*3855# Reinstalls the phones firmware ដំឡើង​ប្រព័ន្ធ​ដំណើរការ​សាឡើងវិញ។
  • *#*#34971539#*#* បង្ហាញ​ព័ត៌មាន​អំពី​កាមេរ៉ា​របស់​ទូរស័ព្ទ។
  • *#*#7594#*#* Changing the power button behavior-Enables direct poweroff once the code enabled
  • *#*#273283*255*663282*#*#* Quick backup to all your media files បម្រុង​ទុក​ឯកសារ media ទាំងអស់​បាន​យ៉ាង​លឿន។
  • *#*#197328640#*#* Enabling test mode for service activity តេស្ត​មើល​សេវា។
  • *#*#232339#*#* OR *#*#526#*#* OR *#*#528#*#* Wireless Lan Tests តេស្ត​មើល​ប្រព័ន្ធ​ឥត​ខ្សែ Wireless ។
  • *#*#232338#*#* Displays Wi-Fi Mac-address បង្ហាញ​អាសយដ្ឋាន Mac ដែល​តភ្ជាប់​ជាមួយ Wi-Fi ។
  • *#*#1472365#*#* For a quick GPS test តេស្ត​មើល​ប្រព័ន្ធ​ចាប់​ទីតាំង​ភូមិសាស្ត្រ GPS ។
  • *#*#1575#*#* A Different type GPS test តេស្ត​មើល​ភាព​ខុស​គ្នា​នៃ GPS។
  • *#*#0283#*#* Packet Loopback test
  • *#*#0*#*#* LCD display test តេស្ត​មើល​គុណភាព​អេក្រង់​ទូរស័ព្ទ។
  • *#*#0673#*#* OR *#*#0289#*#* Audio test តេស្ត​សាក​សំឡេង។
  • *#*#0842#*#* Vibration and Backlight test តេស្ត​មើល​ការ​ញ័រ និង​ភ្លើង​អេក្រង់។
  • *#*#2663#*#* Displays touch-screen version បង្ហាញ​ជំនាន់​អេក្រង់។
  • *#*#2664#*#* Touch-Screen test តេស្ត​មើល​ភាព​រស់​របស់​អេក្រង់។
  • *#*#0588#*#* Proximity sensor test ​តេស្ត​ញាណ​របស់ sensor ។
  • *#*#3264#*#* បង្ហាញ​អំពី​ជំនាន់​របស់ Ram។
  • *#*#232331#*#* តេស្ត​អំពី Bluetooth
  • *#*#7262626#*#* Field test
  • *#*#232337#*# បង្ហាញ​អាសយដ្ឋាន bluetooth
  • *#*#8255#*#* ត្រួតពិនិត្យ​សេវា Google Talk
  • *#*#4986*2650468#*#* ព័ត៌មាន​អំពី PDA, Phone, Hardware, RF Call Date firmware info
  • *#*#1234#*#* ព័ត៌មាន​អំពី PDA and Phone firmware info
  • *#*#1111#*#* បង្ហាញ​ជំនាន់ FTA Software
  • *#*#2222#*#* បង្ហាញ​ជំនាន់ FTA Hardware
  • *#*#44336#*#* បង្ហាញ Build time និង change list number
  • *#06# បង្ហាញ​លេខ IMEI
  • *#*#8351#*#* បើក voice dialing logging mode
  • *#*#8350#*#* បិទ Disables voice dialing logging mode
  • **05***# Execute from Emergency dial screen to unlock PUK code

បញ្ចាក់ : មាន​កូដ​ខ្លះ មិន​ប្រាកដ​ថា​អាច​ដំណើរការ​គ្រប់​សេរី​ទូរស័ព្ទ​បាន​ទេ។ បើ​មាន​ការ​ខុស​ឆ្គង​ត្រង់​ណា​សូម​អធ្យាស្រ័យ​ព្រោះ​ខ្ញុំ​អត់​មាន​ទូរស័ព្ទ Android ប្រើ​ដើម្បី​តេស្ត​មើល​ទេ។ សូម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។
Share this article :
 
Copyright © 2012. Designed by I1DLaLL | Power by I1 Group | Email: iwantdlall@yahoo.com | Contact us on Facebook |
Home | All Softwares | PC Games | Mobile Games | All Dictionary | Wallpapers