DiscoLock កឺជាកម្មវិធីដ៏តូចមួយតែមានសមត្ថភាពខ្ពស់ដែរអាចឱ្យអុ្នកដាក់ Password ដើម្បី ការពារកម្មវិធីនានារបស់អ្នក។ មានន័យថារាល់ពេលដែលអ្នក ចុច Mouse ពីរដង(Double-click) លើកម្មវិធីណាមួយ អ្នកត្រូវបញ្ចូល Password ឱ្យបានត្រឹមត្រូវដើម្បី ប្រើប្រាស់កម្មវិធីដែរ អ្នកបានចុចនោះ។ DiscoLock ជួយអ្នកដើម្បីជៀសរៀងពី អ្នកដែរព្យាយាមលួចប្រើប្រាស់កម្មវិធីទាំង នោះដើម្បី Access ទៅ Internet ឬ ក្នុងបំណងណាមួយ។ មុខងារដ៏សំខាន់របស់វាគឺផ្តោតទៅលើសុវត្តិភាពជាចំបងទៅលើ់កម្មវិធី Firefox, Google Chrome, IE( Internet Explorer), Skype, IDM-Internet Download Manager, Windows Live Messenger, Windows Media Player, Yahoo Messenger ហើយ និង កម្មវិធីជាច្រើនទៀតជាប្រភេទ Executable ដែរមានប្រភេទ ( .EXE)។
មុនពេលដែរអ្នកដោនឡូត (Download) និងដំឡើង, សូមចំណាំថា កម្មវិធី DiscoLock បានបង្កើតឡើងសម្រាប់ដំណើរការជាមួយ Windows XP ប៉ុន្តែប្រសិនបើអ្នកចង់ប្រើប្រាស់វា លើ Windows 7 អ្នកត្រូវប្រើសិទ្ធិជា Administrator នៅពេលដំឡើងកម្មវិធី និងរាល់ពេលប្រើ ប្រាស់កម្មវិធី។
ណែនាំពីការប្រើប្រាស់កម្មវិធី DiscoLock 1.0
ជាដំបូងសូមទាញយកហ្វាល់ដំឡើងកម្មវិធីនៅទីនេះ DiscoLock v1.0.0 Download
នៅពេលដំណើរការកម្មវិធីជាលើកដំបូងអ្នកគ្រាន់តែចុច Ok ដើម្បីរំលងផ្ទាំងទាមទារ Username និងPassword នេះ ព្រោះអ្នកមិនទាន់មាន Username និងPassword នៅឡើយ ទេ។
បន្ទាប់មកសូមចុចទៅលើ Change/Create Password ដើម្បីបង្កើត Username និង Password សម្រាប់ប្រើប្រាស់កម្មវិធី Discolock នូវពេលដែរប្រើប្រាស់វាលើកក្រោយ ក៏ដូចជាសម្រាប់ការពារ កម្មវិធីដែរអ្នកចង់ការពារ។
រួចមកសូមវាយបញ្ជូល New Username និងNew Password រួចចុច Submit។
ត្រង់នេះជាចំនុចសំខាន់ថាតើអ្នកចង់ដាក់ password ដើម្បីការពារកម្មវិធីណាខ្លះ។
ឧ. អ្នកចង់ការពារកម្មវិធី Firefox ដូចនេះអ្នកត្រូវចុចទៅលើប៉ូតង់ Add នៅត្រង់ Mozila firefox បន្ទាប់មក ត្រូវចុចប៉ូតង់ Protect ដើម្បីដាក់ Password ការពារ។
ឧ. អ្នកចង់ការពារកម្មវិធី Firefox ដូចនេះអ្នកត្រូវចុចទៅលើប៉ូតង់ Add នៅត្រង់ Mozila firefox បន្ទាប់មក ត្រូវចុចប៉ូតង់ Protect ដើម្បីដាក់ Password ការពារ។
ដូចគ្នានេះដែរបើអ្នកចង់ដោះ Password ចេញពី Firefox អ្នកត្រូវជ្រើសរើស Unprotect។
អ្នកក៏អាចដាក់ Password ដើម្បីការពារកម្មវិធីផ្សេងៗទៀតបានដែរ ដោយចុចទៅលើប៉ូតង់ Protect any application រួច Browse ទៅរកកម្មវិធីនោះ។
ក្រោយពីអ្នកចុច Protect រួច រាល់ពេលដែរអ្នកបើកកម្មវិធីដែរអ្នកបាន Protect ទាំងនោះ ដើម្បីប្រើប្រាស់ វានឹងចេញផ្ទាំងមួយដើម្បីឱ្យអ្នកបញ្ញូល Password ។
Operating System= Windows XP
Size = 1.58Mb
Download = DiscoLock 1.0