របៀបស្វែងរក Driver មានប្រសិទ្ធភាពរហូតដល់ 99.99 % ដោយមិនប្រើកម្មវិធីជំនួយ

2comments


-លោកអ្នកមួយចំនួនធ្លាប់បានដឹងនិងបានស្គាល់រួចមកហើយ ពីរបៀបស្វែងរក Driver តាមរយៈកម្មវិធីស្វ័យប្រវត្តិមួយចំនួនដូចជា : Driver Pack Solution 11 និង 12 , Cobra Driver , Slim Driver , Driver Genius….. ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយកម្មវិធីអស់ទាំងនេះចំពោះកុំព្យូទ័រមួយចំនួនវាអាចស្វែងរក បានប្រសិទ្ធភាពបានត្រឹមតែ 70% តែប៉ុណ្ណោះគឺវាអាចនៅសល់ Driver មួយចំនួនដែលមិនទាន់ស្គាល់ ។
-សំរាប់ថ្ងៃនេះ H2E Group នឹងបង្ហាញពីរបៀបរក Driver ដែលមានប្រសិទ្ធភាពរហូតដល់ 99.99 % តាមរយៈ Device ID សូមទស្សនាខាងក្រោម ៖

1.  ចុច Mouse ស្តាំលើ Computer រឺ My Computer ជ្រើសយកពាក្យ Manage
2. បន្ទាប់មកជ្រើសយក Device Manager
3.Click Mouse ស្តាំលើ Driver ណាដែលមិនស្គាល់ (ចំណាំ៖Driverដែលមិនស្គាល់គឺជាDriver ណាដែលមានសញ្ញាឧទាននៅក្នុងត្រីកោណពណ៌លឿង)
-រួចជ្រើសយកពាក្យ Properties
4.បន្ទាប់មកចុចលើ Details Tab ហើយបន្ទាប់មកទៀតចុចត្រង់ Property ជ្រើសយក Hardware Ids
5. ចុច Mouse ស្តាំរួចលើ Code ID ដែលនៅក្នុង Value មួយណាក៏បានហើយជ្រើសយកពាក្យ  Copy
6. បន្ទាប់មកសួមលោកអ្នកចូលទៅកាន់វិបសាយ Google រួច Past ត្រង់ប្រអប់ Search រួចចុចលើ វិបសាយណាដែលមាន Address : www.driveridentifier.com ព្រោះភាគច្រើន Driver តែងតែនៅក្នុងវិបសាយមួយនេះជានិច្ច ។
7. បន្ទាប់ពីជ្រើសយកវិបសាយ www.driveridentifier.com រួចហើយសូម Scroll ចុះមកក្រោមរួចជ្រើសយកពាក្យ Download ដែលមាននិមិត្តសញ្ញារូប (សញ្ញាព្រួញបាញ់ចូល Hard Disk)
8. ចុងបញ្ចាប់ ក្រោយពី Download ចប់រួចរាល់ធ្វើការ Install តាមធម្មតា

Share this article :
 
Copyright © 2012. Designed by I1DLaLL | Power by I1 Group | Email: iwantdlall@yahoo.com | Contact us on Facebook |
Home | All Softwares | PC Games | Mobile Games | All Dictionary | Wallpapers